ពត៏មានថ្មីៗ

ផលិតផល

អនុសាសន៍អ្នកគ្រប់គ្រង

ស្ថិត​ក្នុង​ចំណោម​ប្រទេសដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់បំផុត​ក្នុង​ពិភពលោក កម្ពុជា​ជាប្រទេស​មួយ​ដែល​ពោរ​ពេញដោយ​ឱកាស។ ធ្វើធុរ​កិច្ច​​ក្នុង​​ប្រទេស​​ដែល​​តូច​​តែ​មាន​សក្កា​នុពល​មួយ​​នេះ​​គឺជា​​រឿង​​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​មួយ​ដែល​យើង​អាច​ស្រមៃ​នឹកដល់។ ក្នុងបណ្តា​អាជីវកម្ម​ដែល​លេចធ្លោ​ជាងគេ​ វិស័យ​ធនាគារ​មានភាព​ទាក់ទាញ​យ៉ាងពិសេស ពីព្រោះ​វាដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការជំរុញ​សេដ្ឋកិច្ច​ជាតិ។ ដោយ​រក្សាបាន​នូវ​សារសំខាន់​របស់​ខ្លួន​រហូត​រៀង​មក វិស័យ​ធនាគារ​ផ្តល់​ធនធាន​ជា​សាច់ប្រាក់​ដ៏​សន្ធឹក​សន្ធាប់​ទៅក្នុង​វិស័យ​ឯកជន ​ដែល​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កាន់​របប​ទីផ្សារ​សេរី។ ដោយ​ក្តាប់បាន​សក្តានុពល​នៃ​វិស័យ​ឥណទាន​នេះ​ហើយ​ទើប​អេផល​ ហ្វាយនែន មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ការ​ចូល​ប្រឡូក​របស់​ពួកយើង​ក្នុង​ឧស្សាហកម្ម​ឥណទាន​នឹង​បង្កើត​បាន​ជា​បដិភាគ​មួយ​រួម​ចំណែក​ដល់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ទន្ទឹម​នឹង​ពេល​ដែល​យើង​បង្កើត​ការងារ​សម្រាប់​យុវជន​កម្ពុជា​ដែល​មាន​សក្តានុពល​ដ៏​ខ្លាំង​ក្លា​និង​ត្រៀម​លក្ខណៈ​ជាស្រេច​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​។ ដើម្បី​ប្រែ​ក្លាយ​សុបិន្ត​របស់យើង​ឲ្យ​ទៅ​ជា​ការពិត យើង​តាំងចិត្ត​ថា​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​ឧត្តម​ភាព​ក្នុង​គ្រប់​កិច្ចការ​ដែល​យើង​បំពេញ​។ យើង​ចាត់​ទុក​ចេរភាព​និង​វិបុលភាព​បុគ្គលិក​និង​អតិថិជន​របស់​យើង​សំខាន់​ជាង​សេចក្តី​ស្រណុក​របស់​ពួកយើង។ យើង​មាន​គោល​ជំហរ​ច្បាស់​លាស់​ដាច់​ខាត​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​ទី​ផ្សារ។​ យើង​ខិតខំ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​សេវាកម្ម​របស់​យើង​បាន​ល្អ​ប្រសើរ។ ​អានបន្ថែម​